ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ការរាតត្បាតជំងឺជ្រុះស្លឹក Pestalotiopsis និងព្យាបាលជំងឺនេះ ដល់គ្រប់បណ្ដាលចម្ការកៅស៊ូ នៅទូទាំងប្រទេស

    BY Khmernote Media March 15, 2022
    ក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ការរាតត្បាតជំងឺជ្រុះស្លឹក Pestalotiopsis និងព្យាបាលជំងឺនេះ ដល់គ្រប់បណ្ដាលចម្ការកៅស៊ូ នៅទូទាំងប្រទេស

    យោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ការរាតត្បាតជំងឺជ្រុះស្លឹក Pestalotiopsis និងព្យាបាលជំងឺនេះ ដល់គ្រប់បណ្ដាលចម្ការកៅស៊ូ នៅទូទាំងប្រទេស។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់គ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកដាំដុំឲ្យបានជ្រាបថា៖ ថ្មីៗនេះមានករណីផ្ទុះជំងឺជ្រុះស្លឹក Pestalotiopsis នៅតំបន់ចម្ការកៅស៊ូ ក្នុងក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដែលមានមូលដ្ឋានស្ថិតនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    ជំងឺជ្រុះស្លឹក Pestalotiopsis ដែលបង្កឡើងដោយផ្សិតឈ្មោះ Pestalotiopsis sp. គឺជាប្រភេទជំងឺកាចសាហាវ និងរាតត្បាតលឿនបំផុតនៅលើចម្ការកៅស៊ូមានស្លឹកចាស់ៗ ជាពិសេសចម្ការកៅស៊ូកំពុងប្រមូលផល ដែលបណ្ដាលឲ្យដំណាំកៅស៊ូជ្រុះស្លឹកអស់ពី៧០%-៩០% និងបាត់បង់ទិន្នផលប្រមាណពី២៥%-៥០%។

    ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺជ្រុះស្លឹក Pestalotiopsis ពីតំបន់ចម្ការកៅស៊ូមួយទៅតំបន់ចម្ការមួយនៅទូទាំងប្រទេសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការណែនាំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ និងអ្នកដាំដុះត្រូវចូលរួមសហការនិងចាត់វិធានការទប់ស្កាត់ដូចខាងក្រោម៖

    ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំTel:066 711979

    Share This Post: