ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តម្លៃប្រេងសាំងហក់ឡើងខ្ពស់! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត ៥៣០០រៀលក្នុង១លីត្រ

    BY Khmernote Media March 16, 2022
    តម្លៃប្រេងសាំងហក់ឡើងខ្ពស់! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត ៥៣០០រៀលក្នុង១លីត្រ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៨០០រៀល មានន័យថាឡើង ៥០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៨០០រៀលក្នុងមួយលីត្រ ៕

    Share This Post: