ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញ ចុះត្រួតពិនិត្យឃ្លាំងស្ដុក និងចែកចាយទំនិញចំនួន ២ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញមិនមានអនុលោមភាព និងផ្អាកជាបណ្ដោះអាសន្ន

    BY Khmernote Media March 18, 2022
    មន្រ្តីជំនាញ ចុះត្រួតពិនិត្យឃ្លាំងស្ដុក និងចែកចាយទំនិញចំនួន ២ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញមិនមានអនុលោមភាព និងផ្អាកជាបណ្ដោះអាសន្ន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា និងដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងលោកអគ្គនាយករង នៃអគ្គនាយករដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយទំនិញគ្រប់ប្រភេទចំនួន ២កន្លែង ដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងឯកសារគតិយុត្តិផ្សេងៗក្នុងវិស័យពាណិជ្ជកម្ម។

    គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីទប់ស្កាត់ការធ្វើធុរកិច្ចមិនស្មោះត្រង់ ការប្រកួតប្រជែងមិនសុចរិតនៅក្នុងទីផ្សារ និងចរាចរទំនិញមិនមានអនុលោមភាពទាំងគុណភាពនៃទំនិញ និងឯកសារពាក់ព័ន្ធផ្សេងៗក្នុងវិស័យធុរកិច្ចចៀសវាងការគេចវេះកាតព្វកិច្ចណាមួយពីច្បាប់ពាក់ព័ន្ធតម្រូវ។

    ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញទំនិញមួយចំនួនមិនមានអនុលោមភាពលើឃ្លាំងទាំង ២ខាង និងសម្រេចផ្អាកបណ្ដោះអាសន្នដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅអគ្គនាយកដ្ឋាន ក.ប.ប. ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: