ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ស្ព្រៃបាញ់ច្រមុះ Suai គ្មានលេខបញ្ជិកាពីក្រសួង

    BY Khmernote Media March 18, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ស្ព្រៃបាញ់ច្រមុះ Suai គ្មានលេខបញ្ជិកាពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ស្ព្រៃបាញ់ច្រមុះ Suai គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

    យោងតាមការពិនិត្យលើបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ ដំណោះស្រាយអាលែកហ្ស៊ីច្រមុះ បានកំពុងផ្សព្វផ្សាយលក់ស្ព្រៃបាញ់ច្រមុះ Suai គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

    អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរឱសថ ​ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ គ្មានលេខទិដ្ឋាការ​ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ ។

    ក្រសួងសុខភិបាល និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេស ប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថខាងលើនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    Share This Post: