មន្ទីរសាធារណការខេត្តកណ្ដាល ជូនដំណឹងពីការបិទចរាចររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ រយៈពេល ៥ថ្ងៃ ដើម្បីរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទចរាចររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្ដុកកាកបាទក្រហមខេត្តផ្លូវលេខ២១បេ(១១៥) ដល់ផ្លូវបំបែប២១អា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៨ ម៉ោង៦៖០០នាទីល្ងាច ដល់ថ្ងៃទី២៣ ម៉ោង ១៖០០នាទីរសៀល ខែមីនា ឆ្នាំ២០២២។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារការ សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទទៅកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្ដុកកាកបាទក្រហមខេត្តផ្លូវលេខ២១បេ (១១៥) ដល់ផ្លូវបំបែប២១អា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទៅ១៨ ម៉ោង៦៖០០នាទីល្ងាច ដល់ថ្ងៃទី២៣ ម៉ោង ១៖០០នាទីរសៀល ខែមីនា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ជូនដែរថា ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) និងទោចក្រយានយន្តអាចធ្វើចរាចរបានជាធម្មតា ៕
