គេហទំព័រដ៏ល្បីរបស់អង់គ្លេសលើកឡើងថា ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុង ពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។

ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖ ចំណាត់ ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាម៉េរិក ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូណេស៊ី ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់ នេប៉ាល់ ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា ចំណាត់ ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆែក និងចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ ៕

ប្រភព៖ ក្រសួងព័ត៌មាន