ឱកាសពិសេស! រដ្ឋាភិបាលអូស្រ្តាលី នឹងផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការនៃកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
រាជាធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងស្ដីពី អាហារូបករណ៍របស់ប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៣។

ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់ឲ្យបានជ្រាបថា ក្នុងគោលបំណងបង្កើននូវចំណេះដឹង ការផ្សារភ្ជាប់នូវការអប់រំ និងបង្កើននូវចំណងមិត្តភាពកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-អូស្រ្តាលី និងសហគមន៍ប្រជាជាតិ រដ្ឋាភិបាលអូស្រ្តាលីនឹងផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣ ហើយការទទួលពាក្យបានចាប់ផ្ដើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
តាមរយៈការសិក្សានិងការស្រាវជ្រាវ និស្សិតអាចទទួលបានការអភិវឌ្ឍជំនាញនិងចំណេះដឹង ដើម្បីនាំមកនូវការផ្លាស់ប្ដូរ និងជួយកសាងនូវចំណងរឹងមាំរវាងប្រជាជនកម្ពុជា និងប្រជាជនអូស្ត្រាលី។
អាស្រ័យហេតុនេះ សូមមន្ត្រីរាជការនៃក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យទទួលបានអាហារូបករណ៍ខាងលើ សូមស្វែងរកដាក់ពាក្យ និងព័ត៌មានលម្អិតផ្សេងៗតាមរយៈគេហទំព័រ៖www.australiaawardscambodia.org ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅការិយាល័យអាហារូបករណ៍ប្រចាំកម្ពុជាតាមលេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៦៣៥ ៣០៦ ឬតាមរយៈ៖ info@austrliaawardscambodia.org កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ៕

ប្រភព៖ Ministry of Environment