ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! ក្រសួងអប់រំ ជូនដំណឹងពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២២ ដែលមានមុខវិជ្ជាសរុបចំនួន ៣៧វិជ្ជា

    BY Khmernote Media March 21, 2022
    រួសរាន់ឡើង! ក្រសួងអប់រំ ជូនដំណឹងពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២២ ដែលមានមុខវិជ្ជាសរុបចំនួន ៣៧វិជ្ជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ ក្រោមកម្មវិធី MOFCOM ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២២-២០២៣។

    ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់មន្ត្រីរាជការទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលចិននឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM ដែលមានមុខវិជ្ជាសរុបចំនួន ៣៧វិជ្ជា នៅ៣៣មហាវិទ្យាល័យ ដល់មន្រ្តីរាជការទាំងពីរភេទសម្រាប់ប្រទេសកម្ពុជា ដើម្បីសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២២ – ២០២៣។

    ភាគីមិត្តផ្ដល់ប្រាក់អាហាររូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមកកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន-កម្ពុជា។
    -សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យ៖ cb@mofcom.gov.cn
    -ផុតកំណត់ទទួលពាក្យ៖ មុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦៖០០នាទី៕

    ប្រភព៖ MoEYS Cambodia

    Share This Post: