ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រេចពន្យារពេលទទួលពាក្យជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

    BY Khmernote Media March 21, 2022
    រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រេចពន្យារពេលទទួលពាក្យជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌និងក្រឡាបញ្ជីទាំងអស់ នៃក្រសួងយុត្តិធម៌ មេត្តាជ្រាបថា៖

    រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ពន្យារពេលទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ រហូតដល់ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥៖០០នាទីរសៀល។

    មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់់ នៃក្រសួងយុត្តិធម៌ ដែលមានចំណាប់អារម្មណ៍សូមទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ពីទំព័រហ្វេសប៊ុក Royal Academy For Judicial Professions ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យរដ្ឋបាល នៃរាជបណ្ឌិតសភាវិជ្ជាជិវៈតុលាការ នៅរៀងរាល់ម៉ោងធ្វើការ។

    ចំពោះកាលបរិច្ឆេទនៃការប្រឡងប្រជែង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងជូនដំណឹងនៅពេលក្រោយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់ នៃក្រសួងយុត្តិធម៌ជ្រាបជាព័ត៌មាន។

    បញ្ជាក់ បេក្ខជន ដែលជាប់កាតព្វកិច្ចក្នុងកិច្ចសន្យា ស្ដីពីការបំពេញមុខងារវិជ្ជាជីវៈ ជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រឡងប្រជែងនេះឡើយ ៕

    ប្រភព៖ Royal Academy for Judicial Professions

    Share This Post: