ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៩ ខែមីនា កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីឥណ្ឌា អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ

    BY Khmernote Media March 22, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៩ ខែមីនា កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីឥណ្ឌា អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២​ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    -នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    -ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    -នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    -នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    -ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: