ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

    BY Khmernote Media March 22, 2022
    ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិធានការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

    ក្រសួងបានបន្តសម្រួបសម្រួលវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ស្របតាមតួនាទីដែលចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

    នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៤ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ទេសរុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត និងតំណាងនយោជកផងដែរ តំណាងកម្មករដែលចូលរួមប្រជុំនេះមានដូចជា លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឪ, លោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព។ ចំណែកតំណាងនិយោជកមានលោក Hein Dames, លោក ហយ វលាភ, លោកស្រី ឌី សីហា, លោកស្រី រស់ ប៊ុនឡេង និងលោកស្រី ចន្ទ រក្សា ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: