ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ជូនដំណឹងពីអាហារូបករណ៍ដល់មន្រ្តីរាជការទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ សម្រាប់ឆ្នាំសិក្សា២០២២

    BY Khmernote Media March 23, 2022
    ក្រសួងអប់រំ  ជូនដំណឹងពីអាហារូបករណ៍ដល់មន្រ្តីរាជការទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ សម្រាប់ឆ្នាំសិក្សា២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា​ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីរាជការទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមកម្មវិធី TIPP នៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០២២។

    ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់ មន្រ្តីរាជការដែលកំពុងបម្រើការងារតាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជ្រាបថា៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ (The International Cooperation Agency-TICA) សហការជាមួយសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសថៃ នឹងផ្ដល់អាហារូបករណ៍ ដល់បេក្ខជនកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធី Thailand International Postgraduate Program (TIPP) នៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២។ មានផ្ដល់ជូនប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្ដល់ទីកន្លែងស្នាក់នៅ រ៉ាប់រងសេវាសុខភាព សំបុត្រយន្តហោះទៅមក។

    -សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/3D0TEbS
    -ដាក់ពាក្យតាម Online៖ https://shorturl.asia/3YImo

    ប្រភព៖ ​MoEYS Cambodia

    Share This Post: