រកឃើញហើយ! ក្មេងស្រីវ័យ ១៣ឆ្នាំ បានបាត់កាលពីថ្ងៃមុន ត្រូវបានជួយអន្ដរាគមន៍ និងស្វែងរកពីនគរបាល រកឃើញ និងប្រគល់ជូនក្រុមគ្រួសារវិញហើយ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “រកឃើញក្មេងស្រី” ឈ្មោះ សេង សុគ្គម៉ូនីការ អាយុ ១៣ឆ្នាំ បានបាត់នៅវេលាម៉ោង ១៣៖០០ នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយចេញពីផ្ទះទៅសាលារៀន បន្ទាប់ពីមានការជួយអន្ដរាគមន៍ និងស្វែងរក ពីនគរបាល ក្រោយក្រុមគ្រួសារបានរាយការណ៍មកកាន់លេខ ១១៧។

នៅវេលាម៉ោង ២១៖២៥ នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្ទះលេខ៦០ ផ្លូវ២៣តុលា ក្រុម៣៨ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដែលជាលទ្ធផល ក្មេងស្រីខាងលើរកឃើញ និងបានប្រគល់ជូនក្រុមគ្រួសារ លោកបានបញ្ជាឲ្យសមត្ថកិច្ច និងអធិការដ្ឋានចំណុះស្នងការដ្ឋានខេត្តបាត់ដំបងទាំងអស់បិទបញ្ចប់ការស្វែងរក។ ករណីនេះ បានបញ្ចប់នៅម៉ោង២១៖៤០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ៕






ប្រភព៖ Hotline 117