ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប និងស្នើសាធារណជន ដែលបានជួបប្រទះជាក់ស្ដែង សូមរាយការណ៍បន្ទាន់

    BY Khmernote Media March 26, 2022
    ក្រសួងកសិកម្ម ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប និងស្នើសាធារណជន ដែលបានជួបប្រទះជាក់ស្ដែង សូមរាយការណ៍បន្ទាន់

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសព័ត៌មាន ជូនសាធារណជន និងបណ្ដាញសារព័ត៌មានជ្រាបថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២១ ។

    នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្គ្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។

    ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសាធារជន និងបណ្ដាញសារព័ត៌មានដែលបានជួបប្រទះបទល្មើសជាក់ស្ដែង សូមរាយការណ៍បន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍(Hotline)លេខ៖ ០១២ ៩៩៥ ៦៦៥ / ០១៧ ៧៣៥ ១៦៩/ ០១២ ៨៧១ ០៧១ ៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: