ឱកាសពិសេស! រាជរដ្ឋាភិបាលសម្រេចឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦,៩៣២ នាក់ នៅក្នុងឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦,៩៣២ នាក់ នៅក្នុងឆ្នាំ២០២២។

ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានយល់ព្រមផ្ដល់គោលការណ៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦,៩៣២នាក់ មន្ត្រីឆ្មាំទំបន់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យាចំនួន ២៥០នាក់ គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់ គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩,៨៩៦នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ គ្រូបង្រៀនពីរថ្នាក់ ពីរពេល(២វេន) ចំនួន ១១,៦៧១នាក់ គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបីចំនួន ១២០នាក់ ដើម្បីផ្ដល់ជូនគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២២ ដូចមានខាងក្រោម៖




