ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករនិយោជិតទាំងអស់ត្រូវអនុញ្ញាតឱ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៣ថ្ងៃ (ថ្ងៃទី១៤-១៥-១៦ មេសា)

    BY Khmernote Media March 30, 2022
    កម្មករនិយោជិតទាំងអស់ត្រូវអនុញ្ញាតឱ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៣ថ្ងៃ (ថ្ងៃទី១៤-១៥-១៦ មេសា)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២២។

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឲ្យបានជ្រាបថា យោងតាមច្បាប់ស្ដីពីការងារ និងប្រកាស ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២២ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃគឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

    សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: