ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ចេញលក្ខខណ្ឌតម្រូវព័ត៌មាន ពីសារធាតុអាហាររូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច

    BY Khmernote Media March 30, 2022
    ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ចេញលក្ខខណ្ឌតម្រូវព័ត៌មាន ពីសារធាតុអាហាររូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានប្រកាសស្ដីពីលក្ខខណ្ឌតម្រូវព័ត៌មានស្ដីពីសារធាតុអាហាររូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

    ក្រសួងពាណិជ្ជកម្ម បានកំណត់អំពីលក្ខខណ្ឌតម្រូវព័ត៌មាន ស្ដីពីសារធាតុអាហារូបត្ថម្ភ សម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច ដើម្បីធានាថាម្ហូបអាហារមិនត្រូវបានចរាចរនៅលើទីផ្សារ ក្នុងលក្ខណៈក្លែងបន្លំ បំភាន់ ឬបោកបញ្ជោត ក្នុងគោលបំណងការពារសុខុមាលភាពអ្នកប្រើប្រាស់ និងជំរុញធ្វើពាណិជ្ជកម្ម ម្ហូបអាហារប្រកបដោយភាពសុចរិត។

    បុគ្គលធ្វើធុរកិច្ចម្ហូបអាហារត្រូវទទួលខុសត្រូវលើផលិតផលម្ហូបអាហាររបស់ខ្លួន ដែលបាននាំចូល ផលិតកែច្នៃ វេចខ្ចប់ ចែកចាយ សម្រាប់ចរាចរលើទីផ្សារ ដោយត្រូវធានាថាផលិតផលម្ហូបអាហារទាំងនេះ មានលក្ខណៈវិនិច្ឆ័យផ្នែកគុណភាព និងដាក់ស្លាកបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន​ ៕

    សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: