ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រយៈពេល៩ខែ អាជីវកម្មរ៉ែមាសរបស់កម្ពុជា ផលិតបានជាង២ពាន់គីឡូក្រាម
BY Khmernote Media
March 31, 2022
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរការអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៩ខែ គឺយើងផលិតមាសបាន ២.២៧៥គីឡូក្រាម។ សម្តេចបានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងតែបន្តស្រាវជ្រាវរុករកធនធានធម្មជាតិកន្លែងផ្សេងទៀត ដើម្បីធ្វើអាជីវកម្មសម្រាប់បំរើសេចក្តីត្រូវការរបស់ប្រទេសជាតិ៕
