ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជន ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងអាម៉េរិកសន្យាផ្ដល់ជូនក្នុងឆ្នាំនេះ

    BY Khmernote Media March 31, 2022
    សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជន ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងអាម៉េរិកសន្យាផ្ដល់ជូនក្នុងឆ្នាំនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងការ ជំងឺកូវីដ១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងសហរដ្ឋអាមេរិកសន្យាផ្តល់ជូនក្នុងឆ្នាំនេះ។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេលបីខែ ដើមឆ្នាំនេះ បើប្រៀបធៀបបីខែដើមឆ្នាំ២០២១ ស្ថានភាពខុសគ្នា គឺមុនពេលយើងមានវ៉ាក់សាំងចាក់យើងបានឃុំគ្រងប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋឆ្លងកូវីដ១៩បាត់បង់ជីវិត ពេលនោះយើងមានវិធានការច្រើនដូចជាការបិទខ្ទប់ និងចែកជាតំបន់ក្រហម តំបន់លឿនជាដើម។ សម្តេចតេជោបានបន្ដថា ទោះបីជាមានវិធានការក្តីក៏មានប្រជាជនយើងបាត់បង់ជីវិតជាង ៣,០០០នាក់ និងអ្នកឆ្លងជាង១៣ម៉ឺននាក់។ តែយើងបានជម្នះស្វែងរក វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះ វ៉ាក់សាំងបានចាក់ជូនប្រជាពលរដ្ឋបានជាង ៩២ភាគរយរួចហើយ ដែលធ្វើឱ្យភាពស៊ាំនៅសហគមន៍បានល្អ។

    សម្តេចតេជោបានអះអាងថា មិត្តចិនបានផ្តល់វ៉ាក់សាំងមកកម្ពុជាមានចំនួនច្រើន ហើយកាលពីពេល ថ្មីៗនេះប្រធានាធិបតីចិនបានប្រកាសផ្តល់វ៉ា់ក់សាំង ២០លានដូស ដែលកាលពីថ្ងៃ២៩ ខែមីនាកន្លងមក គឺចំនួន៥លានដូស បានមកដល់កម្ពុជាហើយ។

    សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំងដែលយើងកំពុងស្តុកចំនួន ៦លានដូស ដែលបូកចូលគ្នាមានចំនួនប្រមាណ ១២លានដូស ហើយនៅថ្ងៃទី០៦ ខែមេសាខាងមុខ បើគ្មានការប្រែប្រួលទេវ៉ាក់សាំង នឹងមកពីអ៊ីតាលីចំនួន ១លានដូសទៀត បូកបន្ថែមវ៉ាក់សាំងពីប្រទេសប៉ូឡូញ ១លានដូស ហើយសហរដ្ឋអាមេរិកបានសន្យាឱ្យមកកម្ពុជាក្នុងឆ្នាំនេះដែលអាចមកខែមេសា និងឧសភានេះ។

    សម្តេចតេជោបានបន្ថែមថា “អីចឹងយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការពារប្រជាពលរដ្ឋយើងតាមរយៈដូចចាក់ដូសដូសជំរុញទី៣ ឬទី៤។ ម្សិលមិញយើងមានអ្នកឆ្លង ៣៣នាក់ ហើយអត់មានអ្នកបាត់បង់ជីវិតទេ ថ្ងៃនេះមានអ្នកឆ្លង៤០នាក់ តែអ្នកបាត់បង់ជីវិតមិនទាន់ដឹងទេ ដោយសារធម្មតាប្រកាសនៅក្រោយម៉ោង៩ ឬម៉ោង១០ ព្រឹក”។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការថយចុះខ្លាំងដែលខេត្តខ្លះអត់មានអ្នកឆ្លងនោះទេ។ សម្ដេចតេជោបានថ្លែងបន្ថែមទៀតថា “ខ្ញុំតាមមើលរបាយការណ៍ឆ្លងដោយការពិនិត្យតាមម៉ាស៊ីន PCR និងតេស្តរហ័សគឺអត់មានអ្នកឆ្លង ដែលកាលពីមុនក្នុងចំណោមអ្នកទៅធ្វើតេស្ ត២០នាក់ អាចមានអ្នកឆ្លង ៣នាក់ ឬ៥នាក់ ក្រោយផ្ទុះអូមីក្រុង”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: