ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តម្លៃប្រេងសាំងចុះទាបបន្តិច! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា តម្លៃសាំងធម្មតា ៥ ២៥០រៀល និងម៉ាស៊ូតតម្លៃ ៥ ៣០០រៀលក្នុង១លីត្រ

    BY Khmernote Media April 1, 2022
    តម្លៃប្រេងសាំងចុះទាបបន្តិច! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា តម្លៃសាំងធម្មតា ៥ ២៥០រៀល និងម៉ាស៊ូតតម្លៃ ៥ ៣០០រៀលក្នុង១លីត្រ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៣០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ តម្លៃដដែល ៕

    Share This Post: