ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលតួប៉មខាងត្បូង ប្រាសាទបាតជុំ
BY Khmernote Media
April 1, 2022
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការងារជួសជុលនេះ ធ្វើឡើងដើម្បីពង្រឹងឡើងវិញនូវតួប៉មរបស់ប្រាសាទដែលកំពុងប្រឈមនិងហានិភ័យខ្ពស់ដោយផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ជួសជុលផ្លាស់ប្តូរឥដ្ឋនៅតាមជញ្ជាំងនិងដំបូលនៃតួប៉មដែលពុកផុយខ្លាំង បិទភ្ជាប់ឡើងវិញស្នាមប្រេះហែកចេញពីគ្នានៅតាមជញ្ជាំងទាំងផ្នែកខាងក្នុងនិងខាងក្រៅនៃតួប៉ម ដោយប្រើបាយអពិសេសម្យ៉ាងដែលផ្សំឡើងតាមរូបមន្តបុរាណ ព្រមទាំងធ្វើការពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត៕










ប្រភព៖ អាជ្ញាធរជាតិអប្សរា