ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ណែនាំពីការការពារសុខភាព រួមទាំងការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២នាពេលខាងមុខ

    BY Khmernote Media April 1, 2022
    ក្រសួងសុខាភិបាល ណែនាំពីការការពារសុខភាព រួមទាំងការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២នាពេលខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។

    យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពរួមទាំងការការពារការចម្លងវីរុសវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងក្រុមគ្រួសារ។

    ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឲ្យខ្ជាប់ខ្ចួននិងគ្រប់គ្នានូវវិធានការដូចខាងក្រោមនេះ៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: