ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សៀមរាប មានអាកាសយានដ្ឋានខ្នាតយក្សមួយ ហើយខេត្តនេះនឹងក្លាយជាតារារះនាទិសឧត្តរ

    BY Khmernote Media April 3, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សៀមរាប មានអាកាសយានដ្ឋានខ្នាតយក្សមួយ ហើយខេត្តនេះនឹងក្លាយជាតារារះនាទិសឧត្តរ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

    អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

    ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋាននេះគឺជាអាកាសយានដ្ឋានខ្នាតយក្សមួយស្តង់ដារដូចអាកាសយានដ្ឋានដទៃនៅក្រៅប្រទេសផងដែរ លើពីនេះសម្តេចបានបន្ថែមថា អនាគតខេត្តសៀមរាបនឹងក្លាយជាតារារះនាទិសឧត្តរថែមទៀតផង៕

    Share This Post: