ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីចំនួន ២ទីតាំង ទៅតាមពេលវេលាទាំងនេះ
BY Khmernote Media
April 4, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីចំនួន០២ទីតាំងដូចខាងក្រោម៖

១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ២២៥មម នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវលេខ១២០K ដល់បុរីពិភពថ្មីកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។
២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១៦០មម នៅលើផ្លូវលេខ៦០CW ចាប់ពីរង្វង់មូលព្រហ្មបាយ័ន ដល់រង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority