ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ជូនព័ត៌មានពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ

    BY Khmernote Media April 4, 2022
    ក្រសួងសុខាភិបាល ជូនព័ត៌មានពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។

    ដោយយោង​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋរចនាសម្ព័ន្ធរូបវន្តមួយចំនួនក្នុងសៀមរាប គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពជម្រាបជូនសាធារណនទាំងអស់មេត្តាជ្រាបថា៖ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែមទីចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅតាមតំបន់កំសាន្តសំខាន់ៗ និងវត្តអារាមដើម្បីសម្រួលឲ្យបងប្អូនប្រពលរដ្ឋ ក្មួយៗ កម្មករ កម្មការិនី អាចទទួលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ថែមលើទីតាំងចាក់ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព៕ ដូច្នេះ គ.វ.ក-១៩ សូមអំពាវនាវដូចតទៅ៖

    Share This Post: