ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ចុះឡើង! មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់ បង្កើតកម្មវិធីពិនិត្យព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋ

    BY Khmernote Media April 5, 2022
    រួសរាន់ចុះឡើង! មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់ បង្កើតកម្មវិធីពិនិត្យព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីវះកាត់ប្រចាំឆ្នាំ របស់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់ចំរុះជាតិសាសន៍ដែលមកពី សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ឥណ្ឌា ហ្វីលីពីន ជាដើម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

    ជំងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖
    -ឆែបមាត់-ក្រអូបមាត់ និងពក ក
    -កែលម្អក្រោយការរលាក ខ្លួនប្រាណ ដៃជើង និងមុខមាត់
    -ក្លងលូន
    -ម្រាមដៃជើងលើស ឬជាប់គ្នា
    -បូសអន្ទង់ និងអាប់សែគូទ
    -គ្រួសថង់ទឹកប្រម៉ាត់ និងផ្លូវទឹកប្រម៉ាត់
    -ដុះសាច់ច្រមុះ បំពង់ក និងដុំគីស
    -គីសដៃស្បូន ដុំសាច់ស្បូន និងស្បូនស្រុត។

    ប្រសិនបើ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺដូចបានរៀបរាប់ខាងលើ និងមានបំណងមកទទួលការពិនិត្យវះកាត់សូមអញ្ជើញមកធ្វើ ការចុះឈ្មោះនៅផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះការវះកាត់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: