ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទូរគមនាគមន៍កម្ពុជា ជូនដំណឹងពីការខកខានក្នុងការផ្តល់សេវាប្រើប្រាស់ទូរស័ព្ទ និងអ៉ិនធើណិត ស្ថិតនៅទីតាំងជ្រុងខាងជើងឆៀងខាងកើតនៃផ្សារអូឡាំពិក

    BY Khmernote Media April 5, 2022
    ទូរគមនាគមន៍កម្ពុជា ជូនដំណឹងពីការខកខានក្នុងការផ្តល់សេវាប្រើប្រាស់ទូរស័ព្ទ និងអ៉ិនធើណិត ស្ថិតនៅទីតាំងជ្រុងខាងជើងឆៀងខាងកើតនៃផ្សារអូឡាំពិក

    រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ទូរគមនាគមន៍កម្ពុជា សូមអភ័យទោស ដែលខកខានក្នុងការផ្តល់សេវាជូន អតិថិជនប្រើប្រាស់ទូរស័ព្ទ និងអ៉ិនធើណិត ស្ថិតនៅទីតាំងជ្រុងខាងជើងឆៀងខាងកើតនៃផ្សារអូឡាំពិក។

    ការខកខានផ្តល់សេវាបណ្តាលមកពីជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចកាត់បំផ្លាញ បណ្តាញកាប្តិ៍ FTTH របស់ទូរគមនាគមន៍ភ្លាមៗនោះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍កម្ពុជា បានជួលជុល និងផ្លាស់ប្តូរបរិក្ខារមួយចំនួនតភ្ជាប់បណ្តាញ ជូនអតិថិជន ដំណើរការធម្មតាឡើងវិញ។ ករណីលួចកាត់បំផ្លាញបណ្តាញខ្សែកាប្តិ៍ទូរគមនាគមន៍កម្ពុជា ជាអំពើប្រព្រឹត្តផ្ទុយនឹងច្បាប់ បង្កការខូចខាតដល់ទូរគមនាគមន៍កម្ពុជា និងអតិថិជន ខកខានក្នុងការរកចំណូលថវិកាជាតិ។

    ទូរគមនាគមន៍កម្ពុជា ស្នើសូមអតិថិជនទាំងអស់សហការផ្តល់ព័ត៌មាន និងផ្តល់រូបភាពស្ដីពីសកម្មភាព ចោរកម្មលួចកាត់បណ្តាញខ្សែកាប្តិ៍ ដើម្បីសមត្ថកិច្ចផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។

    សូមទូរស័ព្ទទំនាក់ទំនងលេខ៖

    ១.លោក ហ៊ុន ប្រុស ០១២ ៨៧៣ ១២១
    ២.លោក សុ សុធីរ ០១៧ ៥៩៧ ៥៧៦
    ៣.លោក ទេព កោសល្យ ០៨៩ ៦៦២ ៣៥៦៕

    ប្រភព៖ Telecom Cambodia-ទូរគមនាគមន៍កម្ពុជា

    Share This Post: