ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៤នាក់ ផុតកំណត់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២

    BY Khmernote Media April 5, 2022
    ឱកាសពិសេស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៤នាក់ ផុតកំណត់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ០៤រូប ក្នុងនោះរួមមាន អ្នករចនា ក្រាហ្វិក (Graphic Designer) ចំនួន ០២រូប និងអ្នករចនា និងអភិវឌ្ឍន៍គេហទំព័រ (Web Designer and Developer) ចំនួន ០២រូប ស្របតាមគុណវឌ្ឍិ។

    បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវបានជ្រើសរើសនឹងត្រូវដាក់បញ្ជូលក្នុងកម្មវិធី “ទេពកោសល្យ សម្រាប់សេដ្ឋកិច្ចឌីជីថល(Talents For Digital Economy)” នឹងទទួលបានប្រាក់បៀវវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីការងារ និងគុណវឌ្ឍិ និងអាចមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌមុខងារសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងបានបម្រើការងារនៅក្នុងរយៈពេលកំណត់មួយ។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ៕

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

    Share This Post: