ក្រសួងសេដ្ឋកិច្ច សម្រេចដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក ដែលល្មើសច្បាប់ កេងបន្លំប្រាក់ពន្ធរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រីអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ជ្រាបថាថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្គេត និងបានរកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO.,LTD.) លេខអត្តសញ្ញាណកម្មសារពីពន្ធ៖ k005-901702390 និងកាត់កាប់អជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលេខ TA201707005 មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពីខុសឆ្គងដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការភ្នាក់ងារសេវាកម្មពន្ធដារ ដោយខកខានមិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះ ល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្ដីពីពន្ធដារ ដូចខាងក្រោម៖

