អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឱ្យចូលបម្រើការងារនៅក្រសួង ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែមេសាខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ សូមជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា អគ្គនាយកដ្ឋានងពន្ធដារ នឹងរៀបចំការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលមកបម្រើការងារនៅនាយកដ្ឋានពន្ធដារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារតាមផ្នែកដូចខាងក្រោម៖
ផ្នែកដែលជ្រើសរើស៖
១.ផ្នែកគាំទ្រសេវាកម្មពន្ធដារ ១២នាក់
២.ផ្នែកផ្សព្វផ្សាយសេវាកម្មពន្ធដារតាមប្រព័ន្ធអេឡិចត្រូនិក(E-Tax Service) ១៨នាក់
៣.ផ្នែករដ្ឋបាល ០២នាក់
៤.ផ្នែករចនាក្រាភីក ផ្នែកថតរូបនិងវីដេអី និងផ្នែកកាត់តវីដេអូ ០៣នាក់ ។
សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅអគ្គនាយកដ្ឋានពន្ធដារ ត្រូវគោរពលក្ខខណ្ឌជ្រើសរើសដូចមានចែងនៅក្នុងកិច្ចនិងការទទួលខុសត្រូវតាមផ្នែកជ្រើសរើសនីមួយៗ។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្កនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖








