ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្ត​កុងតឺន័របើក​បុក និងកិនបុរស​ជនជាតិ​ចិន​ម្នាក់កំពុង​ជិះ​ម៉ូតូ​ ​បែក​ខួរ​ស្លាប់យ៉ាងរន្ធត់

    BY Khmernote Media March 1, 2018
    រថយន្ត​កុងតឺន័របើក​បុក និងកិនបុរស​ជនជាតិ​ចិន​ម្នាក់កំពុង​ជិះ​ម៉ូតូ​ ​បែក​ខួរ​ស្លាប់យ៉ាងរន្ធត់

    ព្រះសីហនុៈ កាលពី​វេលា​ម៉ោង៨និង៤៥នាទី​ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បុរស​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​កុងតឺន័រ១គ្រឿង បើក​បុក​កិន​បែក​ខួរ​ស្លាប់ យ៉ាង​អាណោចអាធ័ម នៅ​ចន្លោះ​គីឡូម៉ែត្រ១២៣និង១២៤ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។

    រថយន្ត​បង្ក​ម៉ាក​កុងតឺន័រ ក្បាល​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4866 អ្នកបើកបរ​រត់​រថ​យន្ត​គេចខ្លួនបាត់។ សមត្ថកិច្ច​បន្តថា រថយន្ត​និង​ម៉ូតូ​មាន​ទិសដៅ​ស្របគ្នា​ពី(លិចទៅ​កើត) លុះដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ១គ្រឿង ម៉ាក​Sirius RC ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជនជាតិ​ចិន ភេទ​ប្រុស មិន​ស្គាល់ឈ្មោះ អាយុ២៦ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង មិនទាន់​ស្គាល់​អាស័យដ្ឋាន ។

    បច្ចុប្បន្ន រថយន្ត​នឹង​ម៉ូតូ សមត្ថកិច្ច​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ចំណែក​សាកសព​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay