ព័ត៌មានជាតិ
មន្រ្តីជំនាញរកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ៤០០គីឡូក្រាមនៅតាមទីផ្សារ
BY Khmernote Media
April 8, 2022
(ព្រះសីហនុ និងកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីជំនាញ សាខាខេត្តព្រះសីហនុ និងខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ។

គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ ក្នុង និងក្រៅស្រុកដែលមកលេងនៅក្នុងខេត្ត គឺធានាថាទំនិញទាំងនោះមានអនុលោមភាពសម្រាប់ប្រើប្រាស់ ក៏ដូចជាបរិភោគជាដើម។
តាមលទ្ធផលនៃការត្រួតពិនិត្យគឺមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩១.៤០គីឡូក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF