ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតដំបូង ចាប់ពីថ្ងៃទី២៦ ខែមេសានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៣៧ សជណ.អគឧ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ស្តីពីវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតដំបូង។

ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញជាពិសេសជំនាញភាសាចិន ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មអប់រំ (Manna Global Exchange Corp., Ltd.) នៅប្រទេសចិន នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតដំបូង។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ នឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្គេន QR Code ខាងក្រោម៖
