ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះថ្នាក់នឹកស្មានមិនដល់! ជំពប់ជើងដួលជាប់បំពង់កក្នុងប្រលោះចម្រឹងដែករនាំងខណ្ឌផ្លូវស្លាប់

    BY Khmernote Media March 1, 2018
    គ្រោះថ្នាក់នឹកស្មានមិនដល់! ជំពប់ជើងដួលជាប់បំពង់កក្នុងប្រលោះចម្រឹងដែករនាំងខណ្ឌផ្លូវស្លាប់

    ចិន៖ ស្ត្រីអ្នកដំណើរម្នាក់បានស្លាប់យ៉ាងអាណោធអាធម័បំផុត ខណៈដែលនាងបានចុះពីលើរថយន្តក្រុង និងបានជំពប់ជើងដួលជាប់បំពង់កក្នុងប្រលោះចម្រឹងដែក ដែលជារនាំងគេដាក់សម្រាប់ខណ្ឌផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្ថានីយ៍រថយន្តក្រុងមួយ កន្លែងស្ថិតនៅក្នុងទីក្រុង Hankou ខេត្ត Hubei ប្រទេសចិន។

    ស្រ្តីជាជនងរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គេគ្រាន់តែអាចសម្គាល់បានថា នាងជាអ្នកដំណើរម្នាក់ដែលមានអាយុជាង២០ឆ្នាំ។​ អ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលនាងបានជួលទៅលើប្រលោះចម្រឹងដែកនោះ គេមិនអាចជួយនាងបានភ្លាមៗនោះ ព្រោះតែប្រលោះចម្រឹងនោះតូច ពេលដួលជាប់ហើយ តែអាចទាញចេញមកវិញទេ។

    ១៦នាទីក្រោយមករថយន្តសង្គ្រោះបន្ទាប់មកដល់កន្លែងកើតហេតុ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ការស្លាប់របស់នាងដោយសារដែកបុកបំពង់ខ្យល់របស់នាងធ្វើឲ្យស្ទះដង្ហើមស្លាប់តែម្តង។ ករណីនេះគឺជាករណីចៃដន្យ និងកម្របំផុត ដែលមិនធ្លាប់មានពីមុនមកទេ៕

     

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay