ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលប្រើប្រាស់ផ្លាកលេខនគរបាលមិនត្រឹមត្រូវមកណែនាំអប់រំ និងធ្វើកិច្ចសន្យា ដោយឱ្យម្ចាស់យកម៉ូតូធ្វើផ្លាកលេខស៊ីវិលវិញ

    BY Khmernote Media April 9, 2022
    ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលប្រើប្រាស់ផ្លាកលេខនគរបាលមិនត្រឹមត្រូវមកណែនាំអប់រំ និងធ្វើកិច្ចសន្យា ដោយឱ្យម្ចាស់យកម៉ូតូធ្វើផ្លាកលេខស៊ីវិលវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រើប្រាស់ផ្លាកលេខម៉ូតូនគរបាលមិនត្រឹមត្រូវនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

    កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ផ្លាកលេខនគរបាលមិនត្រឹមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកផ្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើផ្លាកលេខស៊ីវិលដើម្បីប្រើប្រាស់បន្ត។ ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: