កងទ័ពរុស្ស៊ីនឹងវាយដណ្ដើមបានទីក្រុង Mariupol នៅថ្ងៃព្រហស្បតិ៍នេះហើយ
- BY
- Pheakdey
- April 21, 2022
កងទ័ពរុស្ស៊ីនឹងវាយដណ្ដើមបានទីក្រុង Mariupol នៃប្រទេសប្រទេសអ៊ុយក្រែននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Channel News Asia នៅមុននេះបន្តិច។ គិតត្រឹមពេលនេះកងកម្លាំងរុស្ស៊ីបានឡោមព័ទ្ធទីតាំងដ៏រឹងមាំនិងជាទីតាំងចុងក្រោយបង្អស់ក្នុងទីក្រុង Mariupol រួចហើយ ខណៈភាគីខាងអ៊ុយក្រែនកំពុងធ្វើការចរចារសុំជម្លៀសជនស៊ីវិលនិងកងទ័ពខ្លួនចេញពីតំបន់មួយនេះ។

ប្រភពខាងលើបានបន្តថា ក្រោយអាចគ្រប់គ្រងទីតាំងចុងក្រោយនេះបានគឺមានន័យថា កងទ័ពរុស្ស៊ីអាចវាយដណ្ដើមទីក្រុង Mariupol បានទាំងស្រុងហើយ ខណៈក្រុងមួយនេះគឺជាក្រុងធំបំផុតដែលកងកម្លាំងរុស្ស៊ីអាចវាយដណ្ដើមបានផងដែរ។ ភ្លាមៗក្រោយទទួលបានដំណឹងខាងលើនេះ គេមិនអាចទាក់ទងទៅកាន់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដើម្បីសុំការផ្តល់មតិបាននោះទេ ហើយភាគីខាងអ៊ុយក្រែនក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរចំពោះការលើកឡើងខាងលើនេះដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






