លោក Volodymyr Zelenskyy ព្រមានថា រុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងប្រទេសផ្សេងទៀតបន្ទាប់ពីអ៊ុយក្រែន
- BY
- Pheakdey
- April 23, 2022
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងប្រទេសផ្សេងទៀត ហើយការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនគឺជាជំហ៊ានដំបូងរបស់រុស្ស៊ីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៣ ខែមេសានេះ។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបន្ថែមតាមរយៈវីដេអូទៀតថា ដែនដីឬប្រទេសដែលជាគោលដៅឈ្លានពានរបស់រុស្ស៊ីទាំងអស់នោះគួរតែមករួមដៃគ្នាជាមួយអ៊ុយក្រែនដើម្បីប្រឆាំងតទល់នឹងរុស្ស៊ី មុនពេលរុស្ស៊ីអាចយកកងទ័ពទៅដាក់ពង្រាយក្នុងដែនដីឬប្រទេសទាំងនោះបាន។

គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះលោក Rustam Minnekayev ដែលជាមេបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ីធ្លាប់បានថ្លែងថា រុស្ស៊ីចង់គ្រប់គ្រងតំបន់ភាគខាងត្បូងអ៊ុយក្រែនឲ្យបានទាំងស្រុងតែម្តង ដើម្បីឲ្យទ័ពរុស្ស៊ីងាយវាយចូលក្នុងដែនដី Transnistria បន្ថែមទៀត។ គួរបញ្ជាក់ថា Transnistria គឺជាដែនដីស្វយ័តមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតជាប់ប្រទេសម៉ុលដារី ហើយកាលពីអតីតកាលដែនដីមួយនេះក៏ធ្លាប់ជាបំបែកមួយនៃប្រទេសរុស្ស៊ីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






