Justin Bieber នឹងមកប្រគំតន្ត្រីនៅថៃជាមួយសំបុត្រចូលទស្សនាមានតម្លៃរហូតដល់ជិត ៥០០ដុល្លារ
- BY
- Pheakdey
- April 28, 2022
ថៃ៖ តារាចម្រៀងលំដាប់ពិភពលោក Justin Bieber នឹងធ្វើដំណើរមកប្រគំតន្ត្រីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ។ ការប្រគំតន្ត្រីនេះគឺជាផ្នែកមួយនៃកម្មវិធី “ដំណើរទេសចរណ៍យុត្តិធម៌ជុំវិញពិភពលោករបស់ Bieber ដែលបានបោះជំហ៊ានមកកាន់តំបន់អាស៊ីអាគេ្នយ៍” ( The Southeast Asian leg of Bieber’s Justice World Tour) ហើយវាក៏ជាលើកដំបូងផងដែរ ដែលតារាចម្រៀងសញ្ជាតិកាដាណារូបនេះបានធ្វើដំណើរមកប្រគំតន្ត្រីនៅលើទឹកដីនៃប្រទេសថៃ។

តាមគម្រោងនៃការប្រគំតន្ត្រីខាងលើគឺតារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះនឹងមានវត្តមានក្នុងការប្រគំតន្រ្តីនៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថៃ្ងទី២២ ខែតុលា ហើយបន្តមកប្រគំតន្ត្រីនៅសិង្ហបុរីនៅថ្ងៃទី ២៥ ខែតុលា ហើយបន្ទាប់មកទៀតក៏មានកម្មវិធីប្រគំតន្ត្រីចំនួន ២ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា និងការប្រគំតន្ត្រីចុងក្រោយគឺនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៦ ខែវិច្ឆិកា។ ចំពោះការលក់សំបុត្រនៅក្នុងប្រទេសថៃគឺនឹងត្រូវចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះទៅហើយ ខណៈតម្លៃសំបុត្រវិញគឺមានចាប់ពី ២,៥០០បាត (៧៣ ដុល្លារអាមេរិក) រហូតដល់ ១៦,៥០០បាត (៤៨០ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






