អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅសប្តាហ៍ក្រោយនេះ

BY
Pheakdey
April 29, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចលុបចោលកាតព្វកិច្ចតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៩ ខែមេសានេះ។ បើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានបញ្ជាក់ថា ការលុបចោលកាតព្វកិច្ចពាក់ម៉ាស់នេះនឹងត្រូវផ្តើមអនុវត្តនៅសប្តាហ៍ក្រោយ ហើយការសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍ចម្បងមួយគឺ “រៀនរស់នៅជាមួយនិងកូវីដ-១៩អូមីក្រុង”។

យ៉ាងណាក្តី កាតព្វកិច្ចពាក់ម៉ាស់នឹងត្រូវបន្តអនុវត្តក្នុងលក្ខខណ្ឌមួយចំនួនដូចជា ការចូលរួមក្នុងការប្រគំតន្ត្រី ការចូលទស្សនាព្រឹត្តិការណ៍កីឡានៅក្នុងកីឡដ្ឋានធំៗ និងការជួបជុំដែលមានចំនួនមនុស្សលើសពី ៥០នាក់ឡើងទៅ។ គួរបញ្ជាក់ជូនថា ការសម្រេចលុបវិធានការពាក់ម៉ាស់ខាងលើនេះត្រូវបានធ្វើឡើង ស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឆ្លាក់ចុះយ៉ាងច្រើន ពោលគឺធ្លាក់ពីខ្ទង់ ៦២០,០០០នាក់ក្នុងមួយថ្ងៃកាលអំពីពាក់កណ្តាលខែមីនា មកសល់ត្រឹមខ្ទង់ ១០០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃនារយៈពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: