ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឈ្នះពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រគុណភាពខ្ពស់ ISO Certificate ប្រចាំឆ្នាំ 2022!
- May 4, 2022
(ភ្នំពេញ )ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២៖ អបអរសាទរ! នេះគឺជាជោគជ័យដ៏អស្ចារ្យបំផុត និងពោរពេញដោយវិសាលភាពចំពោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលឈ្នះនូវពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិតចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។

សម្រាប់ឆ្នាំ 2022 នេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅក្នុងទីក្រុងប៊្រូសែល ប្រទេសប៊ែលហ្សិក(Brussels, Belgium)
ដែលជាកន្លែងឆ្លងកាត់យ៉ាងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប។
គួររំឭកផងដែរថាចាប់តាំងពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បង្កើតឡើងគិតមកទល់ពេលនេះគឺរយៈពេលប្រហែលជា 3ឆ្នាំ ហើយដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងចេញពីបេះដូងដើម្បីធ្វើយ៉ាងណាបង្កើតនូវក្រុមហ៊ុនផលិតស្រាបៀររបស់កូនខ្មែរដំបូងគេដែលមានគុណភាពខ្ពស់កម្រិតព្រីមៀមសម្រាប់ប្រជាជនខ្មែរ និងលើឆាកអន្តរជាតិផងដែរ។
មុននឹងទទួលបាននូវស្រាបៀរដែលមានគុណភាពខ្ពស់ និងរសជាតិពិសេសល្អឥតខ្ចោះបែបនេះវាត្រូវបានឆ្លងកាត់នូវដំណាក់កាលយ៉ាងច្រើនក្នុងការជ្រើសរើសក៏ដូចជាសម្រិតសម្រាំងយកនូវគ្រឿងផ្សំវត្ថុធាតុដើម ម៉ាស៊ីន និងឧបករណ៍ដ៏ល្អឯកពីប្រទេសអាល្លឺម៉ង់មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងចក្ខុវិស័យដែលពោរពេញដោយ វិសាលភាព ឧត្តមភាព និងចេញពីបេះដូងបែបនេះហើយទើបថ្ងៃនេះបានធ្វើឱ្យស្រាបៀរហនុមានទទួលបាននូវសមិទ្ធផលពានរង្វាន់មេដាយមាស (Gold Quality Award)ដ៏អស្ចារ្យបំផុតគួរជាទីមោទនបំផុតពីស្ថាប័នកំពូល Monde Selection ជាមួយនឹងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិតចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។
ទាំងអស់នេះគឺជាមហាសមិទ្ធផលដ៏អស្ចារ្យថ្មីបន្ថែមទៀតសម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលទើបតែបោះជំហានលើទីផ្សារក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះគិតមកត្រឹមពេលនេះ ប៉ុន្តែទទួលបាននូវជោគជ័យដ៏អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។
លោក Chas Geschke នាយកប្រតិបត្តិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានសាសន៍ថា៖ “ការឈ្នះពានរង្វាន់មេដាយមាស (Gold Quality Award) ពីស្ថាប័នកំពូល Monde Selection និង វិញ្ញាបនបត្រគុណភាពខ្ពស់ (ISO Certificate) គឺមិនគ្រាន់តែជាជោគជ័យដ៏ធំធេង និងជាទីមោទកបំផុតសម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកមុខមាត់សម្រាប់ប្រទេសកម្ពុជាផងដែរ! ព្រោះនេះជាសាក្ខីភាពដ៏អស្ចារ្យដែលអាចបញ្ជាក់ពីការទទួលស្គាល់នូវរសជាតិ គុណភាព ឧត្តមភាព វិសាលភាព និងសិល្បៈនៃការរចនារូបរាងដ៏ទាក់ទាញពោរពេញដោយភាពរស់រវើកនៃស្រាបៀរហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរនៅលើឆាកអន្តរជាតិ” ។
លោកក៏បានបន្ថែមទៀតថា “អតិថិជនជាពិសេសអ្នកដែលនិយម ស្រាបៀរហនុមាន ទាំងអស់ប្រាកដជាបានដឹងច្បាស់ពីរសជាតិ និងគ្រឿងផ្សំគុណភាពខ្ពស់បំផុតរបស់យើងជាក់ជាពុំខានឡើយ។ គ្រប់ដំណក់ដែលចេញពីស្រាបៀរហនុមាន គឺពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំ និងវត្ថុធាតុដើមគុណភាពខ្ពស់យ៉ាងវិសេសវិសាលបំផុតដែលផ្តល់នូវរសជាតិឈ្ងុយ ក្រអូបជាប់មាត់ ស្រួលពិសា ពិសាហើយពិតជាចង់ពិសាថែមទៀត!
អំពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៖ ជាក្រុមហ៊ុនដែលផ្តោតទៅលើការច្នៃប្រឌិតឥតឈប់ឈរ ហើយបន្តយកចិត្តទុកដាក់ខ្លាំងបំផុតលើរសជាតិរបស់យើង។ ផលិតផលភេសជ្ជៈដំបូងរបស់ក្រុមហ៊ុនគឺ ស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ដែលមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយជាប់មាត់។
យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ដោយសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះនៃការផលិតស្រាបៀរហនុមានដែលមានគុណភាពខ្ពស់បំផុតរាប់ចាប់តាំងពី ការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច និងបានឆ្លងកាត់នូវដំណាក់កាលផលិតក៏ដូចជាការពិសោធន៍ត្រឹមត្រូវបំផុតដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុបស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោកមុននឹងចែកចាយនៅលើទីផ្សារ។


- Share This Post:






