ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតី

    BY Pheakdey May 5, 2022
    ហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតី

    ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតីនៃប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភានេះ។ សូមបញ្ជាក់ជូនថា លោក Ferdinand “Bongbong” Marcos Junior បេក្ខភាពប្រធានាធិបតីហ្វីលីពិនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២២នេះ គឺជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីនគឺលោក Ferdinand Marcos ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំបែបផ្តាច់ការនិងមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ផងដែរ។

    ប្រភពខាងលើបានបន្តថា នៅក្នុងជំនាន់ដឹកនាំរបស់អតីតមេដឹកនាំផ្តាច់ការ Ferdinand Marcos ហ្វីពីពីនធ្លាប់មានរោងចក្រថាមពលនុយក្លេអ៊ែរមួយឈ្មោះ Bataan មានតម្លៃ ២,២ពាន់លាន តែរោងចក្រមួយនេះក៏ត្រូវក្លាយជាវិមានធម្មតាមួយនៅក្នុងឆ្នាំ ១៩៨៦ ព្រោះក្រុមមេដឹកនាំហ្វីលីពីនក្នុងជំនាន់នោះមានភាពលោភលន់និងពុករលួយខ្លាំងពេក។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកជំនាញបានវិភាគថា ប្រសិនបើលោក Marcos Junior បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំអាចឈ្នះការបោះឆ្នោតនៅសប្តាហ៍នេះគឺលោកអាចនឹងបន្តគម្រោងនុយក្លេអ៊ែរដែលខកខានកាលពីជំនាន់ដឹកនាំរបស់ឪពុកលោក ពោលគឺរោងចក្រនុយក្លែអ៊ែរ Bataan អាចនឹងបើកដំណើរជាធម្មតាវិញ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: