អន្តរជាតិ
មន្ត្រីនគរបាលបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ធ្វើការ បង្កឲ្យមានការភ្ញាក់ផ្អើល
BY Khmernote Media
March 1, 2018
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រធានរដ្ឋបាល នៃនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ធ្វើការ ដោយមិនទាន់ដឹងពីមូលហេតុ។
ជនរងគ្រោះមានឈ្មោះ ហាក់ វ៉ន បានប្រើប្រាស់កាំភ្លើង AK47 បាញ់សម្លាប់ខ្លួនក្នុងបន្ទប់ធ្វើការ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការពិនិត្យនៅកន្លែងកើតហេតុ៕


