អន្តរជាតិ

លោក Emmanuel Macron ចូលកាន់ដំណែងជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិថ្មីជាផ្លូវការនៅថ្ងៃនេះ

BY
Pheakdey
May 7, 2022

បារាំង៖ នៅក្នុងថ្ងៃសោរ៍ ទី៧ ខែឧសភានេះលោក Emmanuel Macron បានចូលកាន់ដំណែងជាប្រធានាធិបតីនៃប្រទេសបារាំងសម្រាប់អាណត្តិថ្មីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច។ បើគ្មានអ្វីប្រែប្រួលទេគឺលោកប្រធានាធិបតីបារាំងរូបនេះនឹងបន្តកាន់ដំណែងពេញមួយអាណត្តិទៀតដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចូលកាន់ដំណែងនេះតទៅ។

គួរបញ្ជាក់ជូនថា លោក Emmanuel Macron វ័យ ៤៤ឆ្នាំបានឈ្នះឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមេសាកន្លងទៅក្នុងសំឡេងគាំទ្ររហូតដល់ ៥៨,៥៥ % ទល់នឹងគូប្រជែងរបស់គាត់គឺលោក Marine Le Pen ដែលទទួលបានសំឡេងគាំទ្រមិនដល់ ៥០%នោះទេ។ លោក Emmanuel Macron គឺជាប្រធានាធិបតីបារាំងវ័យក្មេងជាងគេបំផុតសម្រាប់ការចូលកាន់ដំណែងកំពូលនេះកាលពីអាណត្តិមុន ពោលគឺនៅក្នុងឆ្នាំ ២០១៧ កន្លងទៅ តែរូបលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋបារាំងចំពោះសមត្ថភាពដឹកនាំរបស់គាត់ ជាពិសេសការដឹកនាំនិងសម្រេចរឿងធំៗដូចជាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយចំពោះបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: