ទីបំផុតកូរ៉េខាងជើងប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ជាលើកដំបូងហើយ
- BY
- Pheakdey
- May 12, 2022
កូរ៉េខាងជើង៖ ទីបំផុតប្រទេសកូរ៉េខាងជើងបានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងនិងជាលក្ខណៈផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះ។ បើតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ នោះត្រូវបានរកឃើញនៅក្នុងទីក្រុងព្យុងយ៉ាង ហើយមេរោគដែលបានធ្វើដំណើរទៅដល់កូរ៉េខាងជើងមុខគេនោះគឺមេរោគអូមីក្រុង ប្រភេទ BA.2។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការរកឃើញករណីរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរក្រុងព្យុងយ៉ាងបានដាក់ចេញនូវវិធានការតឹងរឹងជាច្រើន រួមមានទាំងការតម្រូវឲ្យពលរដ្ឋក្នុងទីក្រុងត្រូវធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងផងដែរ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគបន្តទៀត។ សូមបញ្ជាក់ជូនថា នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលកូរ៉េខាងជើងប្រកាសពីការរកឃើញករណីរាតត្បាតជជំងឺកូវីដ-១៩ ដូចនេះ បើគិតចាប់ពីមេរោគកូវីដ-១៩ ផ្តើមរាតត្បាតជុំវិញពិភពលោកអស់រយៈ ២ឆ្នាំ ៣ខែ មកនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






