ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមក្នុងតំបន់អាស៊ាន ត្រូវពិភពចាត់ទុកថាជាប្រទេសដែលគ្រប់ដណ្តប់ដោយផ្សែងបារីខ្លាំងបំផុត
បរទេស ៖ ប្រហែលជា១០ភាគរយនៃអ្នកជក់បារីជាង១ពាន់លាននាក់ ជាប្រជាជនរស់នៅក្នុងប្រទេសជាសមាជិករបស់សហគមន៍អាស៊ាន។ នៅបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម (LMICs) នៃអាស៊ានប្រជាជនជាង ៥៦០០,០០០ នាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងថ្នាំជក់ក្នុងឆ្នាំ២០១៦។ ឥណ្ឌូនេស៊ី និង ហ្វីលីពីនក្លាយជាប្រទេសដែលមានអត្រាប្រជាជនចូលចិត្តជក់បារីច្រើនជាងគេលើពីភពលោក។ បើទោះបីជាអស់រយៈពេលជាង១០ឆ្នាំទៅហើយដែលអង្គកាសុខភាពពិភពលោក (WHO) ចេញអនុសញ្ញាក្របខ័ណ្ឌស្តីពីការត្រួតពិនិត្យថ្នាំជក់ (FCTC) បានចូលជាធរមានហើយប្រទេសក្រីក្របំផុតនៃអាស៊ាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ហ្វីលីពីន និងវៀតណាម។

តែជាង៨០ភាគរយ នៃចំនួនប្រជាជនរបស់អាស៊ាននៅតែមានកម្រិតទាបទៅនឹងវិធានការគ្រប់គ្រងថ្នាំជក់កម្រិតមធ្យមដោយសារតែភាពទន់ខ្សោយនៃផ្នែកហិរញ្ញវត្ថុ និង ផ្នែកសុខាភិបាល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលប្រទេសទាំងអស់នេះបានចាត់វិធានការណ៍ផ្សេងៗពីគ្នា ទាក់ទងនឹងការគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់នេះ។ តួយ៉ាងដូចជាប្រទេសឡាវរដ្ឋាភិបាលប្រទេសនេះបានធ្វើការតំឡើងពន្ធទៅលើផលិតផលថ្នាំជក់ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងលើការគ្រប់គ្រងថ្នាំជក់។ មានតែប្រទេសវៀតណាមតែមួយគត់ចេញវិធានការណ៍ប្រជាជនម្នាក់ត្រូវចំនាយ ០.១១ ដុល្លារក្នុងការចូលរួមលើការគ្រប់គ្រងថ្នាំជក់នេះ។ ក្រៅពីប្រទេសឥណ្ឌូនេស៊ីគ្រប់ប្រទេសអាស៊ានទាំងអស់ចេញច្បាប់ហាមឃាត់ការលក់បារីដល់អនីតិជន។ ដោយសារតែការទប់ស្កាត់នៅមានកំរិតធ្វើអោយប្រទេសក្នុងតំបន់អាស៊ាននៅតែជាប្រទេសដែលមានការគ្រប់ដណ្តប់ដោយផ្សែងបារីខ្លាំងបំផុតក្នុងពិភពលោកដែរ៕

ប្រភព ៖ asiancorrespondent