លោក គីម ជុងអ៊ុន បញ្ជាឲ្យក្រុមយោធាជួយសម្របសម្រួលការផ្គត់ផ្គង់ថ្នាំក្នុងក្រុងព្យុងយ៉ាងដើម្បីធានាថាអ្នកជំងឺកូវីដអាចទទួលបានថ្នាំទាន់ពេលវេលា
- BY
- Pheakdey
- May 16, 2022
កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភាម្សិលមិញនេះបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅការិយាល័យនយោបាយដើម្បីស្វែងរកវិធីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងជាលើកដំបូងក្នុងនៅទូទាំងប្រទេស។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រោយចប់់់កិច្ចប្រជុំនោះលោក គីម ជុងអ៊ុន បានសម្រេចដាក់ចេញវិធានការចាំបាច់មួយគឺបញ្ជាឲ្យក្រុមយោធាជួយសម្របសម្រួលក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីធានាថាថ្នាំពេទ្យអាចបញ្ជូនទៅដល់ក្រុមអ្នកជំងឺទាន់ពេលវេលា។

ប្រភពខាងលើបានបន្តថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយលោក គីម ជុងអ៊ុន បានមើលឃើញថា ក្រុមបុគ្គលិករដ្ឋហាក់មានភាពយឺតយ៉ាវខ្លាំងក្នុងការចែកចាយថ្នាំទៅកាន់ក្រុមប្រជាពលរដ្ឋ ហើយលោកយល់ឃើញថា ការប្រើប្រាស់កម្លាំងយោធាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំនឹងមានប្រសិទ្ធភាពខ្ពស់ជាង។ គួររបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ ហើយថ្នាំពេទ្យដែលកូរ៉េខាជើងកំពុងធ្វើការចែកចាយនោះក៏មានចំនួនកំណត់ដែរ ខណៈប្រព័ន្ធសុខាភិបាលរបស់ប្រទេសមួយនេះនៅមានកម្រិតទាបនៅឡើយ។ ព្រោះហេតុផលទាំងអស់នេះហើយទើបក្រុមអ្នកជំនាញបានបារម្ភថា កូរ៉េខាងជើងនឹងមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរខ្លាំងបំផុត ព្រោះនាពេលកន្លងក្រុមប្រទេសដែលមានប្រព័ន្ធសុខាភិបាលល្អនិងបានចាក់វ៉ាក់សាំងជូនពលរដ្ឋទៀតនោះក៏នៅតែមានចំនួនអ្នកស្លាប់ដោយកូវីដ-១៩ច្រើនដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






