PR

មានរឿងអីសប្តាហ៍នេះ ទាំងគណ:កម្មការ តារាកិត្តិយស ពិធីករ យំពេញមួយស្ទូឌីយូ

BY
srey nuch
May 19, 2022

កាលពីសប្តាហ៍មុនទស្សនិកជនទាំងអស់គ្នាពិតជាមានភាពភ្ញាក់ផ្អើលនិងប្លែកអារម្មណ៍ ជាមួយការសម្តែង ល្ខោនបរិយាកាស រឿងព្រះច័ន្ទ យ៉ាងពិសេសពីសំណាក judge ទាំង ៣រូបក៏ដូចជាតារាសម្តែងល្បីៗជាច្រើនរូប រួចមកហើយ។ តែក្នុងសប្តាហ៍នេះកាន់តែពិសេស បេក្ខជននឹងត្រូវជួបជាមួយវិញ្ញាសារថតរូបខ្នាតធំដាក់លើ Billboard ដូច SuperStar ល្បីក្នុងប្រទេសកម្ពុជា។ ចង់ដឹងថាតើមានរឿងអ្វីកើតឡើង ហេតុអ្វីបានជា Judge NICO និង បេក្ខជន GATSBY IDOL យំខ្លាំងបែបនេះរង់ចាំទស្សនា EP 9 ទាំងអស់គ្នា?

ដូចនេះទស្សនិកជនទាំងអស់គ្នាប្រាកដជាបានជ្រាបច្បាស់ហើយថា បេក្ខជនឆ្នើម ៣ រូបដែលទទួលបានផ្កាយ ២ ពីគណៈកម្មការត្រូវបានចាកចេញពីកម្មវិធីកាលពីវគ្គមុន ដូចនេះកម្មវិធី GATSBY IDOL នៅសល់តែបេក្ខជនជើងខ្លាំង តែ ៧ រូបតែប៉ុណ្ណោះនោះគឺ វីរៈ ដែលមានផ្កាយ ២ ណាថេត មានផ្កាយ ១ សាន់តា មានផ្កាយ ៣ បាក់យ៉ុង មានផ្កាយ ៣ សុណ្ណណូ មានផ្កាយ ១ ឌីណា មានផ្កាយ ១ និងម៉ារ៉ូ មានផ្កាយ ១។

ចង់ដឹងថា ថ្ងៃសៅរ៍ សប្តាហ៍នេះកម្មវិធី GATSBY IDOL មានអ្វីប្លែក ពិសេស សម្រាប់ចែកជូនទស្សនិកជនទាំងអស់គ្នាបានទស្សនា ហើយ បេក្ខជនទាំង ៧ រូបត្រូវប៉ះលើវិញ្ញាសារអ្វី ពិបាកបែបណា បេក្ខជនរូបណា និងត្រូវចាកចេញពីកម្មវិធី កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា លើគេហទំព័រ ហ្វេសប៊ុកផេក របស់ GATSBY និង 3fun Cambodia ទាំងអស់គ្នា ។

Share This Post: