ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox

    BY Pheakdey May 21, 2022
    WHO បើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ​ព័ត៌មានChannel News Asia។ ការសម្រេចបើកកិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងក្រោយគេបានកត់សម្គាល់ឃើញថា ជំងឺអុតស្វាយ Monkeypox ហាក់បានធ្វើដំណើរយ៉ាងលឿនពីតំបន់អាហ្វ្រិកកណ្តាលនិងអាហ្វ្រិកខាងលិចទៅកាន់តំបន់ផ្សេងៗនៅជុំវិញពិភពលោក ហើយរបាយការណ៍ចុងក្រោយមួយបានបញ្ជាក់ថានៅអាមេរិក និងអូស្រា្តលីក៏មានករណីឆ្លងជំងឺថ្មីនេះដែរ។

    សម្រាប់នៅទូទាំងតំបន់អឺរ៉ុបវិញជំងឺអុតស្វាយ Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១០០នាក់ហើយ ខណៈប្រទេសដែលកំពុងមានករណីឆ្លងនោះមានដូចជា ប្រទេសបែលហ្ស៊ិក បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា ជំងឺអុតស្វាយ Monkeypox មានប្រភពចម្លងចេញមកពីសត្វស្វា ហើយជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងអស់កម្លាំងជាដើម។ គិតត្រឹមពេលនេះជំងឺអុតស្វាយ Monkeypox​ នៅមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ នៅឡើយទេ តែក្រុមអ្នកជំនាញព្រមានឲ្យអាជ្ញាធរសុខាភិបាលនៅគ្រប់ប្រទេសទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះជំងឺថ្មីនេះនិងត្រូវតាមដានការវិវឌ្ឍន៍របស់ជំងឺឲ្យបានច្បាស់លាស់ក្នុងករណីបានរកឃើញអ្នកឆ្លងជំងឺនេះ៕

    monkeypox: WHO calls emergency meeting as monkeypox cases cross 100 in Europe - The Economic Times

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: