អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីក ៣គ្រាប់ទៅកាន់ដែនសមុទ្រជប៉ុនកាលពីព្រឹកមិញនេះ

BY
Pheakdey
May 25, 2022

កូរ៉េខាងជើង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣គ្រាប់ទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុនកាលពីព្រឹកព្រលឹមថ្ងៃពុធ ទី២៥ ខែឧសភានេះ។ បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងដែលបានតាមដានករណីបាញ់មីស៊ីលនេះដោយយកចិត្តទុកដាក់បំផុតនោះបានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទីកនិងបានបាញ់ចេញពីតំបន់ Sunan។

គួរបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះគឺត្រូវបានធ្វើមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចលើកទី ១នៅតំបន់អាស៊ី និងបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតូក្យូកំពុងតែព្យាយាមបញ្ជាក់ព័ត៌មានអំពីការបាញ់នេះ ខណៈគេនៅមិនទាន់មើលថាជប៉ុននឹងបង្ហាញប្រតិកម្មយ៉ាងណាតបទៅកាន់ប្រទេសកូរ៉េខាងជើងវិញនោះទេ៕

អត្ថបទ​៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: