បែកធ្លាយរូបភាពលោកនាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលអង់គ្លេសមួយចំនួននាំគ្នាជួបជុំទទួលទានគ្រឿងស្រវឹងនៅកន្លែងធ្វើការក្នុងអំឡុងពេលបិទខ្ទប់ប្រទេស
- BY
- Pheakdey
- May 25, 2022
អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស Boris Johnson បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះរឿងអាស្រូវមួយដែលបានកើតឡើងក្នុងចំណោមសមាជិករដ្ឋាភិបាលអង់គ្លេសក្នុងអំឡុពេលនៃការបិទខ្ទប់ប្រទេសនាពេលកន្លងមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា រឿងអាស្រូវនោះបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ខណៈក្នុងអំឡុងពេលនោះគឺប្រទេសអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយសកម្មភាពនៃការជួបជុំផឹកស៊ីក្នុងចំណោមនុស្សច្រើនក៏ត្រូវបានហាមឃាត់ផងដែរ។

យ៉ាងណាក្តី តាមរយៈរូបដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះបានបង្ហាញថា មានសមាជិកសភានៃរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបបាននាំគ្នាទទួលទានគ្រឿងយ៉ាងជោគជាំនៅកន្លែងធ្វើការងារ រហូតមានអ្នកក្អួតនិងមានការវាយតប់គ្នាបន្តិចបន្តួចទៀតផង។ ដោយឡែកសម្រាប់លោក Boris Johnson ក៏ត្រូវបានគេប្រទះឃើញនៅក្នុងហេតុការណ៍នោះផងដែរ តែតាមអ្វីដែលលោកបានអះអាងគឺរូបលោកគ្រាន់តែបានទៅកន្លែងផឹកស៊ីមួយភ្លែតប៉ុណ្ណោះ ហើយលោកមិនបាននៅទទួលលទានគ្រឿងស្រវឹងជាមួយគេនោះទេ។ បើទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីអង់គ្លេសនៅតែធ្វើការសូមទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងនេះ និងបានព្រមានទៅកាន់មន្ត្រីរបស់រដ្ឋាភិបាលអង់គ្លេសទាំងអស់មិនឲ្យធ្វើសកម្មភាពខុសឆ្គងបែបនេះម្តងទៀតនោះទេ៕






អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






